ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលគិរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអរំពារ និងសហគមន៍នេសាទភូមិស្វាយរំពាសែនជ័យ ប្រើប្រាស់កម្លាំងសរុប ០៥នាក់ មធ្យោបាយបាឡា ០២គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូសាច់អួនក្រឡាញឹក នៅចំណុចបាឡៅ និងដាយដងខ្លឹង ស្ថិតនៅភូមិសាស្ត្រ ភូមិតាឡាត់ ឃុំស្វាយរពារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង ទទួលបានលទ្ធផលខាងក្រោម៖ -របាំងសាច់អួនក្រឡាញឹក ១២កន្លែង ស្មើនឹងប្រវែង ៤០០ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន ១២មាត់ បង្គោលចំនួន ២០០ដេីម និងចាក់ត្រីលែងក្នុងដែននេសាទវិញចំនួន ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម