ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចសហការជាមួយកម្លាំងការពារចម្ការព្រៃដាំ សរុប ៥នាក់ ចុះបោះបង្គោលព្រំចម្ការព្រៃដាំនៃស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ដែលស្ថិតនៅតំបន់ភ្នំក្តួច ភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បោះបានចំនួន ១២បង្គោល។ សរុបទាំងអស់ ៥៤បង្គោល បញ្ចប់តំបន់ភ្នំក្តួច ដែលមានទំហំផ្ទៃដី៥៦.៣៥ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម