ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំពិភាក្សាភាគីពាក់ព័ន្ធជាមួយ សហគមន៍កសិកម្ម និងបណ្ដុំអាជីវកម្មបន្លែ ក្រោមអធិបតីភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក វង្ស សារិនដា នាយកសមាគមន៍សហករណ៍កម្ពុជា(CAC) នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លោកស្រី កែវ ចរិយា ទីប្រឹក្សាគ្រប់គ្រងថ្នាក់ខេត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅសណ្ឋាគារសុខថៃសាន្តខេត្តកំពង់ឆ្នាំង ដែលមាន អ្នកចូលរួមពីក្រុមហ៊ុនរីមិច ថ្នាក់ដឹកនាំសហគមន៍កសិកម្មទូទាំងខេត្ត និងបណ្តុំអាជីវកម្មសរុបចំនួន ៩៦នាក់ ក្នុងគោលបំណង៖ -ពិភាក្សារួមអំពីក្រុមហ៊ុន និងសហគមន៍កសិកម្ម ដែលពាក់ព័ន្ធ ទៅនឹងតម្លៃ ការផលិត និងតម្រូវការផ្សេងៗ -ពិភាក្សារួមអំពីផ្សារសហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង លក់ផលិតផលរួមគ្នា (គិតអំពីតម្លៃសេវាកម្មបរិស្ថាន និងអនាម័យ, ផែនការសាងសង់រោងផ្សារសហគមន៍កសិកម្ម និងសមាជិកអាទិភាព ដែលអាចលក់ផលិតផលក្នុងផ្សារសហគមន៍បាន) ជាលទ្ធផល និងឯកភាពគ្នា៖១. សហគមន៍កសិកម្មពពេលសាគ្គី ស្រុកបរិបូណ៍ បានព្រមព្រៀងកុងត្រាធ្វើជាមួយក្រុមហ៊ុនរីមិច ២.សមាគមសហករណ៍CAC ជួយសាងសង់រោងផ្សារបន្ថែមដើម្បីលក់រួមគ្នា ៣.គណៈកម្មការបណ្តាញជាអ្នកបោះដុំជាមួយក្រុមហ៊ុន ៤.ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រជុំពិភាក្សារឿងលក់នៅផ្សារសហគមន៍កសិកម្ម ៥.សហគមន៍កសិកម្មចំនួន១៥ និងបណ្តុំ៣ បានស្ម័គ្រចិត្តយកផលិតផលមកលក់ក្នុងផ្សារសហគមន៍ ៦. កំណត់យកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃប្រជុំបណ្តាញ ដើម្បីរៀបចំចាប់ឆ្នោតបែងចែកទីតាំងលក់ក្នុងផ្សារសហគមន៍ និងពិភាក្សាកំណត់តម្លៃបង់ថ្លៃសេវាបរិស្ថាន និងអនាម័យប្រចាំថ្ងៃ ៧.ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បង់ថវិកាហ៊ុន និងថវិកាចាក់ដីចំពោះសហគមន៍កសិកម្មណាដែលមិនទាន់បង់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម