ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃអគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិកឈ្មោះ យង់ សៀងហុន នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលមានមេមាន់ចំនួន៨០ក្បាល, បាចំនួន១៨ក្បាល, មាន់សាច់១២០ក្បាល និងកូនចំនួន ២០០ក្បាល ហើយបន្តដំណើរពិនិត្យមើលការងារវារីវប្បកម្ម (ចិញ្ចឹមត្រីក្នុងស្រះ) របស់កសិករឈ្មោះ គង់ ចាវ នៅភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ចំនួន២ស្រះ មានកូនត្រី ប្រា និងពោធិ៍ ចំនួន ៣០០ ០០០កូន និងកសិករឈ្មោះ ថៃ ប៊ុនចាវ នៅភូមិ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរបូណ៌ ខេត្តកំពង់ឆ្នាំងចំនួន២ស្រះ ដែលមានកូនត្រីប្រាចំនួន ៤០០ ០០០កូន ក្នុងគោលបំណង ជម្រុញ និងលើកទឹកចិត្តកសិករខិតខំប្រឹងប្រែងចិញ្ចឹមត្រីបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីបរទេស និងបង្កើនការផលិតស្បៀងអោយបានច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងតម្រូវការទីផ្សារ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម