មាតិកា
ទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៏ផ្ទះសំណាញ់ដាំបន្លែដោយប្រើប្រាស់ជីឡជីវឧស្ម័ន នៅផ្ទះកសិករឡជីវឧស្ម័នឈ្មោះ ម៉ា ថន នៅភូមិព្រះរាមរង្សីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៤ សីហា ២០២០
233

ថ្ងៃព្រហស្បតិ៍ ៩រោច  ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ សីហា  ឆ្នាំ២០២០ លោក លៀង ដេត ប្រធានស្តីទីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីកម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយជីឡថ្នាក់ស្រុក បានដឹកនាំកសិករធ្វើទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៏ផ្ទះសំណាញ់ដាំបន្លែដោយប្រើប្រាស់ជីឡ ឡជីវឧស្ម័ន នៅផ្ទះកសិករឡជីវឧស្ម័ន ឈ្មោះ ម៉ា ថន នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមសរុប ១៥នាក់ ស្រី ១០នាក់  ក្នុងគោលបំណង ដើម្បីអោយកសិករបានសិក្សាស្វែងយល់ពីការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ដោយប្រើជីឡ បន្សំាទៅនិងការប្រែប្រួលអាកាសធាតុ។ លទ្ធផល  កសិករដាំដំណាំស្ពៃ ប្រមូលផល១លើកបានចំនួន ៨៨គីឡូ ១គីឡូតម្លៃ ៤ ០០០រៀល (លក់ក្នុងភូមិ) ដើម្បីបង្កើនការផលិតស្បៀងអោយបានច្រើន ក្នុងការកាត់បន្ថយផលិតផលនាំចូលពីបរទេស អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។ ក្នុងនោះដែរក៏មានកសិករស្មគ្រចិត្តធើ្វឡចំនួន ១នាក់ ហើយកសិករចូលរួមទស្សនៈកិច្ចមានការចាប់អារម្មណ៍ និងយកបទពិសោធន៍ល្អៗពីការដាំដំណាំក្នុងផ្ទះសំណាញ់ទៅអនុវត្តនៅតាមគ្រួសារនីមួយៗរបស់ខ្លួន ដោយមើលឃើញនូវភាពចំណេញ និងដាំដុះដំណាំដុះលូតលាស់បានល្អ គ្មានសត្វល្អិតបំផ្លាញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter