មាតិកា
ចុះទៅជួបពិភាក្សាជាមួយសហគមន៍កសិកម្មចំនួន ៣សហគមន៍នៅភូមិព្រៃគន្លង, ភូមិត្រពាំងក្រពើ និងភូមិខ្យាងត្បូងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៤ សីហា ២០២០
274

ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោង បានចុះទៅជួបពិភាក្សាជាមួយសហគមន៍កសិកម្មចំនួន ៣សហគមន៍ ដោយសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ, សហគមន៍កសិកម្មព្រៃគន្លងមានជ័យ ស្ថិតនៅភូមិព្រៃគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច(បន្ថែមពីនេះ នៅក្នុងបណ្តុំនេះមានកសិករឈ្មោះ បុិច យក់លីម បានដាំបន្លែលើទឹក Hydroponic យ៉ាងល្អ គួរអោយចាប់អារម្មណ៍), និងសហគមន៍កសិកម្មស្វាយមានជ័យស្រ្តីសាមគ្គី ដែលស្ថិតនៅភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដែលមានអ្នកចូលរួមពីអ្នកតំណាងសហគមន៍ចំនួន ០៩នាក់ ក្នុងគោលបំណង៖ ប្រមូលទិន្នន័យពីការ កំណត់ទីតាំងព្រំប្រទល់ផ្ទៃដី ដាំបន្លែរបស់សមាជិក, កំណត់ទីតាំងសម្រាប់ដាក់ដាក់អណ្ដូង ម៉ូទ័របូមទឹក រឺស្រះទឹក, ទីតាំងសាងសង់ផ្ទះសំណាញ់ និងទំនួលខុសត្រូវក្នុងការប្រើប្រាស់ និងថែរក្សាជំនួយរបស់គម្រោង, និងធ្វើការប្រមូលពត៌មាន ផលិតផលកសិកម្មដែលមានសក្ដានុពលក្នុងសហគមន៍ និងពត៌មានទីផ្សារសម្រាប់លក់ផលិតផលរបស់សហគមន៍ និងតម្រូវការសហគមន៍ ដើម្បីជម្រុញ និងលើកទឹកចិត្តកសិករខិតខំប្រឹងប្រែងដាំដំណាំបន្លែបន្ថែមទៀត រួមចំនែកក្នុងការផលិតស្បៀងសម្រាប់គ្រួសារ និងអោយសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19 នាពេលបច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter