ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ សង្កាត់រដ្ផបាលជលផលកំពង់លែង ប្រើប្រាស់កំលាំង ០៤នាក់ មធ្យោបាយកាណូត ០១គ្រឿង បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ភូមិកំពង់បាយចិន ត្រង់ចំណុចក្រោយភូមិកំពង់បាយចិន បានចុះរុះរេីរបាំងស្បៃមុងបំផ្លាញចោលនូវនឹងកន្លែង ជាសរុបបានបំផ្លាញចោលវត្ថុតាងរួមមាន +របាំងស្បៃមុងចំនួន ១២កន្លែង ប្រវែង ៨០០ម លបលូ ១៥មាត់ +របាំងសាច់អួន១០កន្លែងប្រវែង១០០០ម លបលូស្បៃមុងចំនួន១០ មាត់ បង្គោលចំនួន ៦០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញត្រីចំនួន ៤០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម