ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បានចុះធ្វើផែនការអាជីវកម្មគ្រួសារក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុបចំនួន ៥៨នាក់ ស្រី ៥នាក់ និងគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASIRE) ក្នុងគោលបំណង រៀបចំផែនការផលិតក្នុងការចិញ្ចឹមត្រី និងកង្កែប សម្រាប់បរិភោគក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ដើម្បីបង្កើនការផលិតស្បៀងអោយបានច្រើន ស្របពេលដែលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19 នាពេលបច្ចុប្បន្ន ជាលទ្ធផលជ្រើសរើសបានកសិករ៖ ចិញ្ចឹមត្រីប្រា ចំនួន ៣៨គ្រួសារ, ចិញ្ចឹមត្រីអណ្តែងចំនួន០៩គ្រួសារ, ចិញ្ចឹមកង្កែបចំនួន ១១គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម