មាតិកា
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របីនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៥ សីហា ២០២០
189

ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបរិបូណ៍(ផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកបរិបូណ៍) ដឹកនាំដោយលោក លែង វុទ្ធី មន្រ្តីផលិតកម្ម និងបសុព្យាបាលស្រុក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របីនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺស្លាប់ដោយសារជម្ងឺឆ្លងសត្វ តាមរយ:ការផ្តល់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របីជូនដល់ប្រជាកសិករអ្នកចិញ្ចឹមសត្វ ក្នុងការចូលរួមចំនែក ជម្រុញការផលិតស្បៀង អោយសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ដោយសារជម្ងឺCovid-19 នាពេលបច្ចុប្បន្ន។ ជាលទ្ធផលសម្រេចបានគឺចាក់វ៉ាក់សាំងសត្វគោក្របី បានចំនួនសរុប ៣៦០ក្បាល ក្នុងនោះ ក្របី២០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter