ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុបចំនួន ៥១នាក់ និងមធ្យោបាយកាណូត ១៣គ្រឿង ហើយបែងចែកជាពីរក្រុមដោយ៖ +ក្រុមទី១៖ ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណបញ្ជាការឯកភាពស្រុកកំពង់លែង ប្រើប្រាស់កំលាំង ២៥នាក់ មធ្យោបាយ ០៨គ្រឿង បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ និងឃុំសំរោងសែន ត្រង់ចំណុចទំនប់ស្រុក និង បាយឡៅ យើងបានឯកភាពរុះរេីរបាំងសាច់អួនក្រឡាញិក និងបំផ្លាញចោលនូវនឹងកន្លែង ហើយ+ក្រុមទី២៖ក្រុមការងាររដ្ឋបាលជលផលដឹកនាំដោយលោក សេង សុវណ្ណារិទ្ធិ រួមជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផលកំពង់ចាម កងកម្លាំងខេមរ:ភូមិន្ទ ចុះប្រតិបត្តិការតាមដងទន្លេ និងព្រែកឱម៉ាល់ ព្រែកស្ទឹងស្ងួត ព្រែកតារស់ ប្រើប្រាស់កម្លាំងសរុប ២៦នាក់ និងមធ្យោបាយកាណូត៥គ្រឿង បានប្រទះឃើញរបាំងស្បៃមុង និងរបាំងផ្ជិតព្រែក បានរុះរើ និងបំផ្លាញចោលនៅកន្លែងទទួលបានលទ្ធផលខាងក្រោម៖ -រុះរើរបាំងសាច់អួនក្រឡាញឹក ២៨កន្លែង ស្មើនឹងប្រវែង ១៤០០ម លបលូចំនួន៥៦មាត់ -របាំងភ្ជិតព្រែក ២កន្លែង ស្មើនឹងប្រវែង៣៥ម លប ០៤គ្រឿង -រុះរើរបាំងស្បៃមុង ១២កន្លែង ស្មើនឹងប្រវែង ២៥០ម លូស្បៃមុងចំនួន ១២មាត់បង្គោលចំនួន ៩៩០ដេីម និងលែងត្រីចម្រុះចូលក្នុងដែននេសាទវិញចំនួន ៥៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម