មាតិកា
ចុះពិនិត្យការងារដាំដុះដំណាំបន្លែនៅសហគមន៍កសិកម្មទឹកហូតមានក្តីសង្ឃឹមនៅឃុំទឹកហូត និងសហគមន៍កសិកម្មព្រែកគន្លងមានជ័យនៅឃុំកំពង់ត្រឡាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៧ សីហា ២០២០
226

ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរដោយប្រតិភូអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យការងារដាំដុះដំណាំបន្លែនៅសហគមន៍កសិកម្មទឹកហូតមានក្តីសង្ឃឹមនៅឃុំទឹកហូត និងសហគមន៍កសិកម្មព្រែកគន្លងមានជ័យនៅឃុំកំពង់ត្រឡាច ក្នុងគោលបំណង៖ ចុះប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាពដែលជាសក្តានុពលនៃផលិតភាពកសិកម្ម, ជំរុញអោយមានផែនការផលិតអោយបានត្រឹមត្រូវ និងកំណត់សហគមន៍ គោលដៅដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ជាលទ្ធផលសង្កេតឃើញថានៅសហគមន៍កសិកម្មព្រែកគន្លងមានជ័យ ស្ថិតនៅភូមិព្រៃគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានសមាជិក ៤៤គ្រួសារ ផ្ទៃដីដាំដុះ ៦ហិកតា ដែលមានសក្ដានុពលបន្លែដូចជាត្រសក់ ស្ពៃ ត្រកួន ពោត ..ចំពោះទីផ្សារសាលាលេខ៥ ហើយមានបញ្ហាជួបប្រទះគឹ អាកាសធាតុក្ដៅខ្លាំង ខ្វះបច្ចេកទេស(ជំងឺ និងសត្វល្អិត) ចំនែកឯសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ មានសមាជិកដាំដុះ ៩០គ្រួសារ ផ្ទៃដី២៣ហិកតា ដែលមានសក្ដានុពលបន្លែ ដូចជា ស្លឹកខ្ទឹម ស្ពៃ សណ្ដែកគួរ ត្រសក់..។

ចំនួនអ្នកចូលទស្សនា
Flag Counter