ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក និង អ៊ុតក្ដាម លើសត្វគោ នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង កាត់បន្ថយអត្រាឈឺស្លាប់ដោយសារជម្ងឺឆ្លងសត្វ តាមរយះការផ្ដល់វ៉ាក់សាំងការពារជំងឺសារទឹក និងអ៊ុតក្ដាមជូនដល់ប្រជាកសិករ ជាការរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពាលមានវិបត្តិសេដ្ឋកិច្ច ដោយសារជម្ងឺ Covid-19 ជាលទ្ធផលសម្រេចបានចាក់វ៉ាក់ លើគោសរុបចំនួន ១៥៧ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម