មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០២០
170

ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមការដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមពី នាយករងរដ្ឋបាលស្រុកកំពង់លែង លោក វង្ស កែវសុធន ទីប្រឹក្សាទីផ្សារកសិកម្មថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ មន្រ្តីអនុវត្តកម្មវិធី និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបចំនួន ១៥នាក់ ស្រី ៩នាក់ ក្នុងគោលបំណង៖ ពិនិត្យមើលរបាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក, ពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រា, និងរៀបចំផែនការអនុវត្ត សម្រាប់ខែបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter