មាតិកា
ប្រជុំពិភាក្សាស្តីពីការរៀបចំផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងឡើងវិញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០២០
245

ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំពិភាក្សាស្តីពីការរៀបចំផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងឡើងវិញ ក្រោមការដឹកនាំដោយលោក វង្ស សារិនដា នាយកសមាគមសហករណ៍កម្ពុជាCAC ដែលមានអ្នកចូលរួមពីគណ:កម្មការបណ្តាញអាជីវកម្មសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្មចំនួន១៥សហគមន៍ សរុបចំនួន ៣០នាក់ ក្នុងគោលបំណង៖ កំណត់ឈ្មោះសហគមន៍កសិកម្មយកផលិតផលមកលក់រួមគ្នា, ស្រង់ឈ្មោះផលិតផលដែលសហគមន៍កសិកម្មនិមួយៗយកមកលក់, ពិភាក្សាការធ្វើកន្លែងលក់(ការសង់រោងបន្ថែម និងធ្វើតុដាក់លក់), កំណត់តម្លៃបរិស្ថានអោយទៅផ្សារ, ចាប់ឆ្នោតជ្រើសរើសយកទីតាំងសម្រាប់ដាក់តុលក់ទៅតាមសហគមន៍កសិកម្មនិមួយៗ ជាលទ្ធផលនិងការឯកភាពគ្នា៖ ការៀបចំទីតាំងស្របតាមទូកុងទីន័រពីលិចមកកើតដោយទំហំតុមួយ(បណ្តោយ២មែត្រ ទទឹង១.៥ម៉ែត្រ និងកំពស់០.៨ម៉ែត្រ ផ្ទៃខាងលើមានការ៉ូ និងមានទ្វារខ្លប់ពីខាងក្រោយ) ហើយការធ្វើតុដាក់ផលិតផលលក់នេះជាបន្ទុករបស់សហគមន៍កសិកម្មនិមួយៗ, សង់រោងបន្ថែមទៀតពង្រីកមកខាងត្បូងដែលមានទំហំ(បណ្តោយ១២ម៉ែត្រ ទទឹង១០ម៉ែត្រ និងកំពស់៤ម៉ែត្រ) ជាបន្ទុករបស់សមាគមសហករណ៍កម្ពុជាCAC ហើយទាំងតុនិងរោង ធ្វើការប្រកាសដេញថ្លៃអោយជាងធ្វើចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានគណ:កម្មការបណ្តាញបើកកញ្ចប់ដែលជាងដាក់ដេញថ្លៃ, កំណត់យកតម្លៃ៣០០០៛ក្នុង១តុក្នុង១ថ្ងៃ, លទ្ធផលចាប់ឆ្នោតយកទីតាំងដោយ៖១.តុលេខ១ បានទៅលើACក្រាំងលាវសាមគ្គី, ២.តុលេខ២ បានទៅលើACព្រៃមូលជ្រៃបាក់រីកចំរើន, ៣.តុលេខ៣ បានទៅលើACពោធិ៍កង្រី, ៤.តុលេខ៤ បានទៅលើACបឹងលាជសំបូរផល, ៥.តុលេខ៥ បានទៅលើACភ្នំតូចសាមគ្គី, ៦.តុលេខ៦ បានទៅលើACព្រែកគន្លងមានជ័យ, ៧.តុលេខ៧ បានទៅលើACជ្រៃបាក់អភិវឌ្ឍន៍, ៨.តុលេខ៨ បានទៅលើACរលាប្អៀរមានជ័យ, ៩.តុលេខ៩ បានទៅលើACអណ្តូងប្រេងក្រាំងលាវ, ១០.តុលេខ១០ បានទៅលើACបន្ទាយព្រាលពន្លឺថ្នី, ១១.តុលេខ១១ បានទៅលើACពានីរុងរឿង, ១២.តុលេខ១២ បានទៅលើACជៀបសន្តិភាពស្ត្រីក្លាហាន, ១៣.តុលេខ១៣ បានទៅលើACអភិវឌ្ឍន៍មានជ័យ, ១៤.តុលេខ១៤ បានទៅលើACទឹកហូតមានជ័យក្តីសង្ឃឹម,១៥.តុលេខ១៥ បានទៅលើACជួយកសិករពន្លឺថ្មី ហើយតម្លៃផលិតផលលក់តាមតម្លៃផ្សារដែលបានកំណត់។

ចំនួនអ្នកចូលទស្សនា
Flag Counter