ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍សហការជាមួយកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកបរិបូរណ៍ចំនួន ០៥នាក់បានចុះធ្វើការឃាត់ចាប់រថយន្តតដឹកឈើខុស ច្បាប់ ០១គ្រឿង ម៉ាក Lexus RX300 ចំនួន ០១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-8304 នៅចំណុចភូមិសាភឡង់ ឃុំចក ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយដកហូតវត្ថុតាងរួមមាន៖ -ឈើប្រណិតប្រភេទលេខ ១ (សុក្រម) ចំនួន ១៦ដុំ ស្មើនិង ០.៧២៦ម៉ែត្រគូប ហើយបច្ចុប្បន្នវត្ថុតាងខាងលើត្រូវយកមករក្សាទុកនៅទីចាត់ការខណ្ឌដើម្បីចាត់ការតាមនិតវិធីច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម