មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ សីហា ២០២០
169

ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២៥នាក់ និងមធ្យោបាយកាណូត ៨គ្រឿង ដោយបែងចែកជាពីរក្រុម ដែល+ក្រុមទី១៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកពង់ឆ្នាំង រួមជាមួយសង្កាត់រដ្ឋបាលជលផលគិរីសហការជាមួយអធិការរដ្ឋានខាងត្បូងបឹងទន្លេសាប, ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ,សហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ,ថ្មី, ស្វាយរំពារសែនជ័យ កម្លាំងសរុប២១ នាក់ មធ្យោបាយបាឡា ០៧គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងចំណុចក្បាលកន្លង់,ពាមឆ្កោក,ចុងខ្សាច់, ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងក្នុងលោកវត្ថុតាងបំផ្លាញចោល  និង+ក្រុមទី២៖សង្កាត់រដ្ឋបាលជលផលកំពង់ លែង ប្រើប្រាស់កលាំង០៤នាក់ និងកាណូត ០១គ្រឿង បានចុះប្រតិបត្តិការនូវក្នុងភូមិសាស្រ្ត ឃុំពោធិ៍ ភូមិសំរោង នៅចំណុចបឹងបាក់អង្រុត បានចុះរុសរេីរបាំង ស្បៃមុងបំផ្លាញ់ចោលនូវនឹងកន្លែងលទ្ធផលសម្រេចបានរួមមាន÷
   -របាំងស្បៃមុងចំនួន ៣៨កន្លែង ស្មើនឹងប្រវែង ៩០០ ម៉ែត្រ លូចំនួន ៣៨គ្រឿងបង្គោល ១០០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ១១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter