ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រី បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅស្រុករលាប្អៀរបានចំនួន០៥ដេប៉ូ ក្នុងគោលបំណង ពិនិត្យតាមដាន និងជម្រុញការលក់ដូរជីថ្នាំកសិកម្មរបស់អាជីវករអោយសមស្របតាមលក្ខណៈបច្ចេកទេស។ ក្នុងនោះដែរក៏បានធ្វើការអប់រំណែនាំដល់អាជិវករ ពីការដាក់តាំងលក់ជីថ្នាំកសិកម្មអោយស្របតាមគោលការណ៍បច្ចេកទេសមិនអោយលក់លាយឡំជាមួយនឹងគ្រឿងហូបចុកទេ ហើយព្រមទាំងបានតម្រូវអោយ១ដេប៉ូដែលដាក់តាំងលក់ជីកសិកម្មថ្មី មកសុំធ្វើលិខិតអនុញ្ញាតលក់នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម