មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ជាមួយអន្តរវិស័យពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ សីហា ២០២០
184

ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មន្ទីកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយអន្តរវិស័យពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម សាន់ យូ អភិបារងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក វន វណ្ណរ័ត្ន តំណាងនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមមកពី មន្ទីរពាក់ព័ន្ធជុំវិញខេត្តការិយាល័យចំណុះមន្ទីរទាំង១០/ខណ្ឌរដ្ឋបាលព្រៃឈើ-ជលផល ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុកទាំងអស់ អង្គការដៃគូរ កម្មវិធីដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្ម សរុបចំនួន ៥៥នាក់ ស្រី ១៦នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ ពិភាក្សាស្វែងយល់បន្ថែមពីការងាររៀបចំផែនការយុទ្ធសាស្ត្រ សមភាពផែនការ ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង សកម្មភាពទិន្នន័យ និងការកំណត់សូចនករសំខាន់ៗ ក្នុងការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធបន្ថែមទៀត អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីអោយផែនការមានភាពកាន់តែប្រសើរឡើងជាងមុន ហើយជាងនេះផងដែរក៍មានការផ្ទៀងផ្ទាត់លើបណ្ដាសូចនករតាមវិស័យរួមទាំងធាតុចូលនិងបណ្ដាសកម្មភាពជាក់លាក់ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រធានាសង្កេតជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ផែនការអភិវឌ្ឍន៍ខេត្ត និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter