ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាអាកាសធាតុ(ASPIRE) ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់របស់កសិករ នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន៣គ្រួសារដោយ៖ លោក ម៉ាត់ ហាណាហ្វី ចិញ្ចឹមមេបាមាន់សម្រាប់ភ្ញាស់លក់កូន មានចំនួន ៧២ក្បាល (មេ៦០ក្បាល បា១២ក្បាល), លោក ម៉ាត់ ហូសេន ចិញ្ចឹមមេបាមាន់សម្រាប់ភ្ញាស់លក់កូន មានចំនួន៦៨០ក្បាល (មេ ៦០០ក្បាល បា ៨០ក្បាល), និងលោក យ៉ាន អូម៉ើត ចិញ្ចឹមមាន់សាច់ចំនួន ៤០០ក្បាល។ ក្នុងគោលបំណង៖ ពិនិត្យមើលវឌ្ឍនភាពរបស់កសិករចិញ្ចឹមមាន់ និងបញ្ហាដែលកសិករបានជួបប្រទះ ដើម្បីដោះស្រាយជូនពួកគាត់អោយទាន់ពេលវេលា, ជម្រុញ និងលើកទឹកចិត្តកសិករចិញ្ចឹមមាន់ អោយខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការរួមចំនែកផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ នាពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម