មាតិកា
ទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ផ្ទះសំណាញ់ដាំបន្លែកសិករឈ្មោះ សាក់ គា នៅភូមិត្រពាំងក្រវ៉ាន់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ សីហា ២០២០
211

ថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក លៀង ដេត មន្រ្តីផ្នែកជីឡជីវឧស័្មន និងលោកស្រី សុផន ភ្នាក់ងារផ្សព្វផ្សាយជីឡជីវឧស័្មនស្រុករលាប្អៀរ បានសហការណ៍ជាមួយលោក លុយ ខេមរ៉ាតដារិទ្ធ មន្រ្តីឡជីវឧស្ម័នថ្នាក់ជាតិបានដឹកនាំកសិករធ្វើទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ផ្ទះសំណាញ់ដាំបន្លែ ដោយប្រើប្រាស់ជីឡ ឡជីវឧស្មន័ នៅផ្ទះកសិករឡជីវឧស្ម័ន ឈ្មោះ សាក់ គា នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមសរុបចំនួន ១៥នាក់ ស្រី ១៥នាក់ ក្នុងគោលបំណង ដើម្បីអោយកសិករបានសិក្សាស្វែងយល់ពីការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ដោយប្រើជីឡ បន្សំាទៅនិងការប្រែប្រួលអាកាសធាតុ។ តាមប្រសាសន៍របស់កសិករសាក់ គា ថាការដាំដំណាំស្ពៃរបស់គាត់ ប្រមូលផល១ លើកបានចំនួន ៥៥គីឡូក្រាម ហើយក្នុង ១គីឡូក្រាមលក់បានតម្លៃ ៤ ០០០រៀល (លក់ក្នុងភូមិ) ជាលទ្ធផល កសិករចូលរួមទស្សនៈកិច្ចមានការចាប់អារម្មណ៍ និងយកបទពិសោធន៍ល្អៗពីការដាំដំណាំក្នុងផ្ទះសំណាញ់ទៅអនុវត្តនៅតាមគ្រួសារនីមួយៗ ខ្លួន ដោយមើលឃើញនូវភាពចំណេញ និងដាំដុះដំណាំដុះលូតលាស់បានល្អ គ្មានសត្វល្អិតបំផ្លាញ ហើយកសិករចំនួន២នាក់ បានមានចាប់អារម្មណ៍ធ្វើឡជីវឧស្ម័ន ព្រមទាំងធ្វើរោងដាំបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter