មាតិកា
ចុះចែកពូជមាន់អាយុ២១ថ្ងៃដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែ នៅភូមិសុខសែនជ័យថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ កញ្ញា ២០២០
228

ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ និងសហការី បានអមដំណើរឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២(LASEDII) បានចុះចែកពូជមាន់អាយុ២១ថ្ងៃដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែ នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួម ១០គ្រួសារ ក្នុងគោលបំណង ប្រគល់ធាតុចូលកសិកម្មគាំទ្រដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែតាមកិច្ចសន្យាដោយសមាជិកបណ្ដុំអាជីវកម្មម្នាក់ៗទទួលបាន កូនមាន់អាយុ២១ថ្ងៃចំនួន ៥០ក្បាល,ស្នូកទឹក ចំនួន២, ស្នូកចំណីចំនួន២ និងចំណីកូនមាន់ចំនួន១ការ៉ុង។

ចំនួនអ្នកចូលទស្សនា
Flag Counter