ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលបានជម្រុញអោយផ្នែកស្រុកកំពង់លែង ដឹកនាំដោយលោក មឿង សិលា សហការជាមួយអាជ្ញាធរឃុំ ភូមិ និងពេទ្យសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោក្របី នៅភូមិ កោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺស្លាប់ដោយសារជម្ងឺឆ្លងសត្វ តាមរយះការផ្ដល់វ៉ាក់សាំងការពារជំងឺសារទឹក ជូនដល់ប្រជាកសិករ។ ជាលទ្ធផលសម្រេចបាន គោចំនួន ៤៥ក្បាល និងក្របីបានចំនួន ១៤៨ក្បាល សរុប ១៩៣ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម