ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក តូច ប៉ូច ប្រធានការិយល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំស្ដីពីការតាមដានការងារជំរុញភូមិផលិត១ នៅសាលាខេត្ដកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគលេខាធិការធិការដ្ឋានភូមិ១ផលិតផល១ ដែលមានអ្នកចូលរួមចំនួន១៣នាក់ ស្រី២នាក់ មកពីបណ្តាមន្ទីរពាក់ព័ន្ធមានមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរផែនការ មន្ទីរឧស្សាហ៍កម្មនិងនវានុវត្ត មន្ទីរទេសចរណ៍ និមន្ទីកិច្ចនារី ក្នុងគោលបំណង៣៖ -ពិភាក្សាអំពីគោលបំណង នៃឯកសារគោលការណ៍ណែនាំស្ដីពីការចងក្រសមាជិកចលនាភូមិ១ផលិតផល១ជាមួយនិងសមាជិកភ១ផ១ -រៀបចំបញ្ជីផលិតបឋមតាមរយ:ការប្រើប្រាស់ទិន្នន័យ -ស្វែយល់ពីបទពិសោធន៍ និងបញ្ហាប្រឈមនានានៃខ្សែច្រវាក់ផលិតកម្មទីផ្សារនិងកំលាំងពលកម្ម ហើយបន្ទាប់មកក្រុមការងារ បានចុះមើលផលិតផលរបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម