ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក វង្ស កែវសុធន ទីប្រឹក្សាទីផ្សារកសិកម្មថ្នាក់ខេត្ត និងលោកស្រី កែវ ចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE ថ្នាក់ខេត្ត សហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់ ការដាំបន្លែ និងការចិញ្ចឹមកង្កែបលក្ខណះគ្រួសារ របស់កសិករ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្ថិតនៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ជំរុញ និងលើកទឹកចិត្តដល់កសិករចិញ្ចឹមសត្វ ការដាំដុះបន្លែអោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអោយឆ្លើយតបទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម