ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យផលិតកម្មនិង បសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាល បានសហការជាមួយផ្នែកស្រុកបរិបូរណ៍ អាជ្ញាធរឃុំ ភូមិ និងពេទ្យសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក និងអ៊ុតក្តាម លើសត្វគោ ក្របីនៅភូមិអណ្តូងវៀង ភូមិដំរីកូន និងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺស្លាប់ដោយសារជម្ងឺឆ្លងសត្វ តាមរយះការផ្ដល់វ៉ាក់សាំងការពារជំងឺសារទឹក ជូនដល់ប្រជាកសិករ ជាលទ្ធផលសម្រេចបាន គោចំនួន ២១២ក្បាល និងក្របីបានចំនួន ៤១ក្បាល សរុប ២៥៣ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម