មាតិកា
សិក្ខាសាលាផ្សព្វផ្សាយស្តីអំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ កញ្ញា ២០២០
164

​ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃ អគ្គនាយកដ្ឋានកសិកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាពកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់និងនេសាទខេត្ដកំពង់ឆ្នាំង លោក អៀ  ឯកសារ  អនុប្រធាននាយកដ្ឋាន និងលោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលមានអ្នកចូលរួម ពីសហគមន៍កសិកម្មក្នុងខេត្តសរុបចំនួន ៦៦នាក់ ២១ស្រ្តីនាក់ នៅសណ្ឋាគារសុខថៃសាន្តខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ដើម្បីផ្សព្វផ្សាយពីលក្ខន្តិក:របស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពជា, -ដើម្បីផ្សព្វផ្សាយពីតួនាទី និងកាតកិច្ចរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពជា ជូនដល់សហគមន៍កសិកម្មជាសមាជិក និង-បង្ហាញពីកាតកិច្ចរបស់សមាជិកចំពោះសម្ព័ន្ធសហគមន៍កសិកម្មកម្ពជា។

ចំនួនអ្នកចូលទស្សនា
Flag Counter