មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ កញ្ញា ២០២០
240

​ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២២នាក់ និងមធ្យោបាយកាណូត ០៥គ្រឿង ដែលបែងចែកជាពីរក្រុមដោយ៖ -ក្រុមទី១៖ ដឹកនាំដោយលោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់លែង ប្រើប្រាស់មធ្យោបាយ ០៤គ្រឿង និងអ្នកចូលរួមកំលាំង ១៨នាក់ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ នឹងឃុំសំរោងសែន ស្ថិតក្នុងភូមិស្វាយរំពារ និងភូមិសំរោងសែន ចំណុចបឹងអង្គរទ្វីប និងក្រោយភូមិសំរោងសែន។ បានឯកភាពគ្នាចុះរុះរេីបាំងស្បៃមុង និងបំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង និង-ក្រុមទី២៖ សង្កាត់រដ្ឋបាលជលផល កំពង់លែង កំលាំង ០៤នាក់ និងមធ្យោបាយកាណូត ០១គ្រឿង បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ភូមិឯលិច ចំណុចអូចំនៀក បានចុះរុះរេីរបាំងស្បៃមុង និងបំផ្លាញចោលនូវនឹងកន្លែង លទ្ធផលទទួលបានដូចខាងក្រោម៖ របាំងស្បៃមុងចំនួន ៤៧កន្លែង ស្មេីរនឹង ២៣០០ម លបលូ ៤៧មាត់ បង្គោល ១០៥០ដេីម និងចាក់លែងកូនត្រីចំរុះក្នុងធម្មជាតិវិញចំនួន ៣២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter