ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល មាន២សកម្មភាពដោយ៖ -សកម្មភាពទី១ លោក ហ៊ុន លី អនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីបានសហការជាមួយផ្នែកស្រុក អាជ្ញាធរឃុំ និងពេទ្យសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកលើសត្វគោ នៅភូមិ ទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺស្លាប់ដោយសារជម្ងឺឆ្លងសត្វ តាមរយះការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ជូនដល់ប្រជាកសិករ ព្រមទាំងបានចែកថ្នាំព្យាបាលដល់ពេទ្យសត្វភូមិឃុំ និងកសិករ ជាលទ្ធផលសម្រេចបានចំនួន ២១៣ ក្បាល។ ហើយសកម្មភាពទី២ ដែលដឹកនាំដោយលោក ស៊ន សុធា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយកម្មវិធីឡជីវឧស្ម័នជាតិ បានបើវគ្គបណ្ដុះបណ្ដាលជាងថ្មីសាង់សង់ឡស្មាច់ នៅភូមិប្របផ្ជះ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុបចំនួន១៥នាក់ ក្នុងគោលបំណង៖ -អោយជាងចេះសាងសង់ឡស្មាច់ និង-ជំរុញការសាង់សង់ឡស្មាច់ ជាលទ្ធផលសម្រេចបានតំឡើងឡស្មាច់បានចំនួន០១ ជូនកសិករ ស៊ិន សំបូរ នៅភូមិប្របផ្ជះ ឃុំច្រេស ស្រុកកំពង់ត្រឡាច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម