ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលមានការចូលរួមប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃុំ បានចុះត្រួតពិនិត្យគម្រោងសន្តិសុខស្បៀង សំរាប់កសិករក្រីក្រ ចំនួន ២គ្រួសារ ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែល១.កសិករ យ៉ែន សុខនី នៅភូមិឫស្សី ឃុំញ៉ែញ៉ង មានមេមាន់ ១៧០ក្បាល បានពង ៦០០ ទៅ ៧០០ពង/ខែ និង២.កសិករ កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម មានមេមាន់ ២០០ក្បាល បានពង ៣០ ០០០គ្រាប់ និងទិញចូល ៤០០០០គ្រាប់ ក្នុងគោលបំណង៖ ការធ្វើឲ្យមានប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាពតាមរយៈការះអនុវត្តន៍បង្ហាញ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម