មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៥ កញ្ញា ២០២០
378

ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប ៣៧នាក់ និងមធ្យោបាយកាណូត ១១គ្រឿង ដោយក្រុមទី១៖ ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំលាំងសរុប ៨នាក់ និងមធ្យោបាយកាណូត ២គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្ត្រ ចំណុចវាលភក់ និងកុកពង ឃុំផ្លូវទូក ស្រុកកំពង់លែង ក្នុងនោះក្រុមការងារប្រទះឃើញបទល្មើសរបាំងសាច់អួន និងបានឯកភាពគ្នាចុះរុះរេី បំផ្លាញចោលនៅនឹងកន្លែង, ក្រុមទី២៖ ក្រុមការងារសង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ ,សហគមន៍នេសាភូមិថ្មី ,សហគមន៍នេសាទភូមិគៀនតាម៉ា,និងសហគមន៍នេសាទភូមិព្រែកឆ្តោរ កម្លាំងសរុប១៦ នាក់ និងមធ្យោបាយបាឡា ០៥គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងចំណុចបឹងក្រាយ ភូមិព្រៃគ្រី ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី និងបំផ្លាញចោលនៅនឹងកន្លែង និងក្រុមទី៣៖ ដឹកនាំដោយលោក ម៉ប់ សាម៉ុន នាយរងខណ្ឌជលផលកំពង់ឆ្មាំង សហការជាមួយអធិការជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទ  សហគមន៍នេសាទអន្លង់កញ្ចុះ   កំលាំង ១៣ នាក់ និងកាណូត ០៤គ្រឿងបានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្ត្រ ចំណុចត្រាព្រួលក្រោយភូមិថ្នល់ឈេីទាល ឃុំផ្លូវទូក ស្រុក កំពង់លែង ក្នុងនោះក្រុមការងារបានឯក ភាពគ្នាចុះរុះរេី បំផ្លាញចោលរបាំងស្បៃមុងនៅនឹងកន្លែង លទ្ធផលសម្រេចបានដូចខាងក្រោម៖ របាំងសាច់អួនចំនួន ៧កន្លែង ស្មើនឹង ប្រវែង ៧០០ម លបលូ៧ មាត់ របាំងស្បៃមុង ៨៨កន្លែង ប្រវែង ៣៨០០ម លូស្បៃមុងចំនួន ៩៥មាត់ បង្គោលចំនួន ៣០០០ដេីម និងចាក់លែងត្រីក្នុងធម្មជាតិវិញចំនួន ១៦០០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter