ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ លោក ប្រាក់ លាងហួរ ប្រធានគម្រោង និងអនុប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះប្រមូលទិន្នន័យ និងកំណត់លក្ខណៈជ្រើសរើសអ្នកទទួលផលគម្រោង នៅសាលាស្រុកបរិបូរណ៍ និងបន្តជួបជាមួយក្រុមប្រឹក្សានៅឃុំពពេល ក្នុងគោលបំណង៖ ដឹងទិន្នន័យចំនួនអ្នកចំណាកស្រុក និងចំនួនគ្រួសារក្រ១ ក្រ២ និង កំណត់លក្ខណៈ ជ្រើសរើសអ្នកទទួលផលគម្រោងគោលដៅដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ជាលទ្ធផលបានជួបសហការណ៍ជាមួយក្រុមប្រឹក្សាស្រុក និងឃុំ ហើយបានទិន្នន័យគ្រប់គ្រាន់តាមផែនការ និងបានចុះជួបជាមួយកសិករចិញ្ចឹមមាន់នៅឃុំពពេល ដែលមានមេមាន់ចំនួន ៩០ក្បាល និងបា១៨ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម