មាតិកា
ចុះយុទ្ធនាចាក់វ៉ាក់សាំង ថ្នាំទំលាក់ព្រូន ចៃ អង្គែ ដង្កែ ព្យាបាលជម្ងឺដែលជួបប្រទះលើឆ្កែឆ្មារ និងគ្រៀវឆ្កែឆ្មារថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ កញ្ញា ២០២០
264

​ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យបានសហការណ៍ជាមួយអង្គការសង្រ្គោះសត្វចិញ្ចឹមរាជធានីភ្នំពេញ ពេទ្យសត្វស្រុក ភូមិ និងអាជ្ញាភូមិ ឃុំ បានចុះយុទ្ធនាចាក់វ៉ាក់សាំង ថ្នាំទំលាក់ព្រូន ចៃ អង្គែ ដង្កែ ព្យាបាលជម្ងឺដែលជួបប្រទះលើឆ្កែឆ្មារ និងគ្រៀវឆ្កែឆ្មារ ក្នុងគោលបំណង៖ -កាត់បន្ថយអត្រាឈឺស្លាប់ដោយជម្ងឺតាមរយ:ការផ្ដល់វ៉ាក់សាំង -ចែករំលែកចំនេះដឹងដល់ប្រជាជនក្នុងការថែទាំសុខភាពឆ្កែឆ្មារ -កាត់បន្ថយអត្រាកំណើនសត្វតាមរយ:ការគ្រៀវ -លទ្ធផលសម្រេចចំនួន ០៣ភូមិសរុបចំនួន ១៤១ក្បាល ក្នុងនោះឆ្កែមានចំនួន ៩៦ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter