មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ កញ្ញា ២០២០
312

​ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយសង្កាត់រដ្ឋបាលជលផលជលគិរី សហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ សហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទភូមិព្រែកឆ្តោរ ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងសរុប ១៥នាក់ មធ្យោបាយបាឡា ០៣គ្រឿងបានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងព្រួលរួមផ្សំលបរាំងផ្ជិតព្រែកនៅចំណុចព្រែកព្រះចន្ទ និង របាំងលូស្បៃមុងចំណុច ក្រោយភូមិពាមឆ្កោក ,ទំនប់ចិន ភូមិ ពាមឆ្កោក ឃុំ ពាមឆ្កោក ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំងក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង ទទួលបានវត្ថុតាងរួមមាន៖ -របាំងព្រួលរួមផ្សំលបរាំងភ្ជិតព្រែក ០៤កន្លែង ប្រវែង ៦០ម ព្រួលចំនួន១២ ផែន លបចំនួន ០៨គ្រឿង -របាំងស្បៃមុង ១៧កន្លែង ប្រវែង ៤០០ម លូស្បៃមុងចំនួន ១៧មាត់ បង្គោលចំនួន ៤០០ដេីម និងចាក់លែងត្រីក្នុងដែននេសាទវិញចំនួន ១១០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter