ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រជុំណែនាំ និងផ្តល់ទុនគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប នៅឃុំខ្លាក្រហឹម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី សុខ ស៊ីណាត អនុប្រធានការិយាល័យផែនការស្ថិតិ គណនេយ្យ ទទួលបន្ទុកផ្នែកទីផ្សារកសិកម្ម ដែលមានអ្នកចូលរួមពីលោកមេឃុំអំពិលទឹក,លោកមេភូមិ និងសមាជិកសរុបទាំងអស់ ៦៤នាក់ និងឧបត្ថម្ភគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ហើយសមាជិកដែលត្រូវទទួលទុនសរុបចំនួន ៥៨គ្រួសារ ដោយសមាជិក ៣៤គ្រួសារ ទទួលបានពូជត្រីប្រាចំនួន ៥៤ ៤០០ក្បាល, សមាជិក ១១គ្រួសារ ទទួលបានពូជអណ្តែចំនួន១៣ ៧៥០ក្បាល និងសមាជិក ១៣គ្រសារ ទទួលបានពូជកង្កែបចំនួន ៧ ១៥០ក្បាល ក្នុងគោលបំណង៖ ដើម្បីជំរុញ និងលើកទឹកចិត្តបន្ថែមដល់កសិករក្នុងការចិញ្ចឹមត្រី និងកង្កែប ក្នុងការចូលរួមចំនែកខិតខំប្រឹងប្រែងផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពេលប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម