ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសាមគ្គីមានជ័យ ដែលដឹកនាំដោយលោក ផាន់ ប៊ុនតឺម មន្ត្រីអនុវត្តកម្មវិធី ASPIRE បានប្រជុំគាំទ្រផ្តល់ទុនផលិតកម្ម២០% ដល់សមាជិកបណ្ដុំអាជីវកម្មបន្លែ នៅភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចូលរួមពីលោកក្រុមប្រឹក្សាឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងសមាជិកចូលរួមចំនួន ៥៥នាក់ ស្រី ២៤នាក់ ហើយឧបត្ថម្ភគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) សម្ភារៈប្រគល់ជូនរួមមាន ទុយទោដំណកទឹក កៅសូគ្របរង គ្រប់ពូជ ត្រសក់ សណ្ដែកគួ ត្រប ស្ពៃតឿ ជីគីមី ថាសបណ្ដុះកូន ក្នុងគោលបំណង៖ ជំរុញនិងលើកទឹកចិត្តបន្ថែមដល់កសិករក្នុងការដាំបន្លែ ដើម្បីចូលរួមចំនែកខិតខំប្រឹងប្រែងផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពេលប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម