មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣០ កញ្ញា ២០២០
166

ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុបចំនួន ២០នាក់ និងមធ្យោបាយកាណូត ៦គ្រឿង ដោយក្រុមទី១៖សង្កាត់រដ្ឋបាលជលផលបរិបូណ៌ មធ្យោបាយកាណូត ០១គ្រឿង និងកំលាំង ០៤នាក់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្ត្រ ចំណុចដំបូកក្រហម ភូមិដំបូកក្រហម ឃុំខុនរ៉ង ស្រុបរិបូណ៌ ក្នុងនោះសមត្ថកិច្ចយើងចុះរុះរេី បំផ្លាញចោលរបាំងស្បៃមុង នៅនឹងកន្លែង, ក្រុមទី២៖ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែក បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្ត្រ ចំណុចព្រែកតាភោគ និងបឹងតាម៉ម ឃុំប្រឡាយមាស ស្រុកកំពង់លែង ក្នុងនោះក្រុមការងារបានឯកភាពគ្នាចុះរុះរេី បំផ្លាញចោលរបាំងលូស្បៃមុង នៅនឹងកន្លែង និងក្រុមទី៣៖ក្រុមការងារសង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ, សហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទភូមិព្រែកឆ្ដោរ ដឹកនាំដោយលោក នួន ឬទ្ទី នាយសង្កាត់រដ្ឋបាលជលផលជលគិរី កម្លាំងសរុប ១៣នាក់ និងមធ្យោបាយបាឡា ០៣គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច ទំនប់ចិន ភូមិ ពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង ក្នងនោះប្រមូលវត្ថុតាងរួមមាន៖ របាំងស្បៃមុង ២៩កន្លែង ប្រវែង១៤៥០ ម លបលូ ៣២មាត់ បង្គោល ៦០០ដេីម និងចាក់លែងត្រីចំរុះក្នុងដែននេសាទវិញចំនួន៣៧០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter