មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៦ តុលា ២០២០
199

ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុបចំនួន ២៧នាក់ និងកាណូត ៨គ្រឿង ដោយ៖ +ក្រុមទី១៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រូមជាមួយផ្នែកសង្កាត់រដ្ឋបាជលផល សហគមន៍នេសាទក្រោមឱវាទដឹកនាំដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្លាំងចូលរួមសរុប ២២នាក់ មធ្យោបាយកាណូត៦គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅចំណុចក្បាលកោះលង្វែក ខ្លាគ្រហឹម ស្តីបន្លិច បឹងធំ ក្នងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និង+ក្រុមទី២៖ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្ត្រចំណុចព្រៃកោះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ក្នុងនោះក្រុមការងារបានឯកភាពគ្នាចុះរុះរេី បំផ្លាញចោលរបាំងលូស្បៃមុង នៅនឹងកន្លែង លទ្ធផលទទួលបានខាងក្រោម៖ -របាំងស្បៃមុង៣២កន្លែង ប្រវែង ១១០០ម លូស្បៃមុងចំនួន ៣២មាត់ បង្គោល ចំនួន២០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៣០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter