ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយពេទ្យសត្វស្រុករលាប្អៀរ ចុះត្រួតពិនិត្យតាមដានជម្ងឺឆ្លង និងយកវត្ថុវិភាគ នៅកសិដ្ឋានចិញ្ចឹមជ្រូកសាច់សហការណ៍ជាមួយក្រុមហ៊ុនស៊ីភី ឈ្មោះ ខេង ប៊ុនសេង នៅភូមិអូររូង ឃុំជ្រៃបាក់ និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់និងមេឯកជនរបស់ឈ្មោះ ឈួ យូ នៅភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យសុខភាពសត្វជ្រូក -ផ្សព្វផ្សាយពីជម្ងឺឆ្លង និងវិធានការការពារជម្ងឺពិសេសជម្ងឺប៉េស្តជ្រូកអាហ្រ្វិក -បូមឈាមជ្រូកដើម្បីបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថាន ហើយលទ្ធផលសម្រេចគឺនៅកសិដ្ឋានឈួ យូ បានបូមឈាមចំនួន ៤ក្បាល និងកសិដ្ឋានខេង ប៊ុនសេង ដោយពេទ្យសត្វ CP បានបូមឈាមពិនិត្យរួចហើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម