ថ្ងៃពុធ ០៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ម៉ប់ សាម៉ុន និងលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការនៅចំណុចទំនប់ស្រុក ឃុំស្វាយរំពារ រហូត ដល់ចំណុចបាត់ត្រង់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងសរុប ១២នាក់ និងមធ្យោបាយកាណូត ០៣គ្រឿង បានរុះរើ និងបំផ្លាញរបាំងស្បៃមុង ទទួលបានលទ្ធផលខាងក្រោម៖ -របាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង ៧៥០ម លបលូស្បៃមុង៣០គ្រឿងបង្គោល ២៧០ដេីម និងចាក់លែងត្រីល្អិតចម្រុះក្នុងដែននេសាទវិញ ៧០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម