មាតិកា
ប្រជុំគាំទ្រផ្តល់ទុនផលិតកម្ម២០% ដល់សមាជិកបណ្ដុំអាជីវកម្មកសិករឃុំអណ្ដូងស្នាយផលិតមាន់ស្រែថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ តុលា ២០២០
319

ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក ឈឹម ប៊ុនលៀង ប្រធានស្ដីទីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) បានប្រជុំគាំទ្រផ្តល់ទុនផលិតកម្ម២០% ដល់សមាជិកបណ្ដុំអាជីវកម្មកសិករឃុំអណ្ដូងស្នាយផលិតមាន់ស្រែ ស្ថិតនៅភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកចូលរួមចំនួន ៥៧នាក់ ស្រី២២នាក់ ក្នុងនោះមានការចូលរួមពីលោកស្រី សុខស៉ីណាត ផ្នែកទីផ្សារនៃមន្ទីរកសិកម្មចំនួន១នាក់ លោកប្រធានក្រុមប្រឹក្សាឃុំ ១នាក់ និងភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន ៣នាក់ ដោយផ្តល់សម្ភារៈរួមមានស្នូកទឹក ស្នូកចំណី ថ្នាំវីតាមីន ចំណីកូន និងចំណីមាន់សាច់ ក្នុងគោលបំណង ដើម្បីជំរុញនិងលើកទឹកចិត្តបន្ថែមដល់កសិករក្នុងការចិញ្ចឹមសត្វក្នុងយុគសម័យCovid19 និងឲ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុនិងឲ្យសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter