មាតិកា
ចុះត្រួតពិនិត្យការប្រើប្រាស់ផ្ទះសំណាញ់ និងអ្នកផ្គត់ផ្គង់កូនមាន់នៅស្រុកកំពង់ត្រឡាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ តុលា ២០២០
561

ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ឡេង សុផារ៉ា មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច និងទីប្រឹក្សាបច្ចេកទេសកម្មវិធីASPIRE បានចុះត្រួតពិនិត្យការប្រើប្រាស់ផ្ទះសំណាញ់ឆ្នាំ២០២០ របស់កម្មវិធីASPIRE ចំនួន៣ទីតាំង ក្នុងស្រុកកំពង់ត្រឡាច ដោយទីតាំង១នៅផ្ទះកសិករ អុន ឆុំ ភូមិអូ ឃុំច្រេស ស្រុកកំពង់ត្រឡាច បានប្រមូលផល ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ស្ពៃកញ្ឆយ ដោយលក់បាន ៤០០គីឡូក្រាមស្មើនឹង ១ ២០០ ០០០រៀល។  ទីតាំង២ នៅផ្ទះកសិករ កង សុះ នៅភូមិដកស្និត ឃុំច្រេស បានដាំដំណាំដូចជា ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងត្រកួន ដោយគាត់លើកពីបញ្ហាម៉ូទ័រមូបទឹកខូច ហើយត្រូវបានក្រុមហ៊ុនមកជួសជុលរួចរាល់។  និងទីតាំង៣ នៅផ្ទះកសិករ ស៉ឹម មឿន នៅភូមិតាសុក ឃុំសែប បានដាំដំណាំដូចជា ស្ពៃក្តោប ខាត់ណាដើម សាលាដ និងឆៃថាវ ហើយគាត់លើកឡើងបញ្ហាប្រឈមរបស់គាត់ មិនទាន់ជ្រើសរើសពូជដំណាំបានល្អ។  ហើយបានបន្តដំណើរជួបជាមួយអ្នកផ្គត់ផ្គង់កូនមាន់ នៅផ្ទះកសិករ ម៉ាត់ ហូសេន នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកផ្គត់ផ្គង់កូនមាន់ក្នុងស្រុក ដែលមានមេមាន់ចំនួន ៦០០ក្បាល បាមាន់ចំនួន ៨០ក្បាលដែលមានសមត្ថភាពផលិតកូនមាន់បានចំនួន  ១ ០០០ក្បាល ទៅ ១ ៨០០ក្បាល ក្នុង១ខែ។ ក្នុងគោលបំណង៖ សួរសុខទុក្ខកសិករពីបញ្ហា និងផលពិបាកក្នុងការផលិត ដើម្បីងាយស្រួលរកដំណោះស្រាយបញ្ហាបន្ទាន់ ព្រមទាំងជម្រុញនិងលើកទឹកចិត្តដល់កសិករ អោយខិតខំប្រឹងប្រែងបង្កើនការផលិតស្បៀងសមស្របតាមតម្រូវការទីផ្សារ ក្នុងអំឡុងពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដោយបញ្ហាជម្ងឺCovid-19៕

ចំនួនអ្នកចូលទស្សនា
Flag Counter