ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប ១៤នាក់ និងកាណូត ០៣គ្រឿង ដោយក្រុមទី១៖ ដឹកនាំដោយលោក លី ឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍ស្វាយរំពារ កំលាំងសរុប ០៩នាក់ កាណូត ០២គ្រឿង បានចុះបង្រ្កាបបទល្មើសជលផលនៅចំណុចទំនប់ស្រុក ឃុំស្វាយរំពារ ស្រុកកំពង់លែង បានរុះរើ និងបំផ្លាញចោលរបាំងស្បៃមុងនៅនឹងកន្លែង និងក្រុមទី២៖ដឹកនាំដោយលោក នួន ឬទ្ទី នាយសង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ,សហគមន៍នេសាទភូមិថ្មី កម្លាំងសរុប ០៥នាក់ មធ្យោបាយបាឡា ០១គ្រឿងបានចុះប្រតិបត្តិការហើយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច បឹងសួង ភូមិ កំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោយមកក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង -របាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង ៨៥០ម លបលូស្បៃមុង២៥គ្រឿងបង្គោល ៦៥០ដេីម និងចាក់លែងត្រីល្អិតចម្រុះក្នុងដែននេសាទវិញ ១៧០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម