ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីអនុវត្តគម្រោងឡាសិត២ បានចុះផ្ដល់ពូជមាន់ ចំណី និងសម្ភារៈចិញ្ចឹមមាន់ដល់សមាជិកបណ្ដុំអាជីកម្មចិញ្ចឹមមាន់ ក្នុងនោះកូនមាន់អាយុ២១ថ្ងៃចំនួន ១ ២០០ក្បាល, ចំណី២៤បាវ, ស្នូកទឹក២៤ និងស្នូកចំណីចំនួន ២៤ស្នូក នៅភូមិគីរីអភិវឌ្ឍន៏ ឃុំឈានឡើង និងភូមិសុខសែនជ័យ ឃុំពាម ចំនួន៤គ្រួសារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន២៤ នាក់ស្រ្តី ១៣នាក់ ហើយក្នុង១គ្រួសារទទួលបាន ពូជមាន់ ៥០ក្បាល, ចំណី១បាវ, ស្នូកទឹក២ និងស្នូកចំណី២ ក្នុងគោលបំណង៖ ផ្ដល់ធាតុចូលកសិកម្មដល់កសិករដើម្បីលើកទឹកចិត្តកសិករយកទៅចិញ្ចឹមដោយអនុវត្តតាមលក្ខណបច្ចេកទេសដែលមានរយះពេលខ្លី ស្របតាមតម្រូវការទីផ្សារក្នុងស្រុកទទួលបានប្រាក់ចំណូលបន្ថែមម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ស្របពេលដែលប្រទេសជាតិ ក៍ដូចសកលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម