ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក តូច ប៉ូច ប្រធានការិយល័យអភិវឌ្ឍសហគមន៍កសិកម្ម បានសហការជាមួយនាយកដ្ឋានដំណាំស្រូវ និងនាយកដ្ឋានឣភិវឌ្ឍន៍សហគមន៍ បានចុះពិនិត្យសមាជិកផលិតពូជស្រូវរបស់សហគមន៍ភ្នំតូចសាមគ្គី ស្ថិតនៅក្នុងភូមិភ្នំតូច ឃំុពង្ររ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមការសំភាសន៍ប្រធានក្រុមទទួលបន្ទុកក្រុមផលិតនៅក្នុងសហគមន៍កសិកម្ម មានផ្ទៃដីផលិតពូជស្រូវផ្ការំដួលមានជាង ១៥ហិកតា ជាមធ្យមសហគមន៍ផលិតពូជបានពី ២៥តោនទៅ ៣០តោន សម្រាប់លក់នៅក្នុងខេត្ត និងក្រៅខេត្ត ហើយប្រធានក្រុមផលិតបានប្រាប់ថាការលក់ក្នុងខេត្តបានថ្លៃទាបជាងទៅក្រៅខេត្ត ប៉ុន្តែក្រៅខេត្តពិបាកដឹកជញ្ជូនឲ្យគេដែរ ប្រធានក្រុមផលិតបានបញ្ជាក់បន្ថែមទៀតថាចំពោះទីផ្សារមិនពិបាកទេឲ្យតែពូជសុទ្ធ និងមានគុណភាពល្អ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម