មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៥ តុលា ២០២០
231

ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ, សហគមន៍នេសាទភូមិថ្មី ដែលដឹកនាំដោយលោកខៀវ សុផានរិទ្ទ្ទិ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កម្លាំងសរុប ០៥នាក់ មធ្យោបាយបាឡា ០១គ្រឿង ម៉ូតូ០២ គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃេីញបទល្មេីសជលផលដឹកជញ្ជូនឧបករណ័នេសាទខុសច្បាប់ (លូស្បៃមុង)នៅចំណុចពាមឆ្កោក ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាង កសាងសំណុំរឿងបញ្ជូនមកតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់ វត្ថុតាងរួមមាន៖ -ជនសង្ស័យ ០២នាក់, ម៉ូតូ ម៉ាកយ៉ាម៉ាហា ភ្ជាប់រឺម៉កចំនួន ០១គ្រឿង និងឧបករណ៍លូស្បៃមុងចំនួន ៤គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter