ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឃី យូខេង អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ និងលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់បានចំនួន ០៥កសិដ្ឋាន ដោយ កសិដ្ឋាន ឆេង សុខា ភូមិ ក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស, កសិដ្ឋាន ខេង ប៊ុនសេង , ស៊ិន ធារី ភូមិអូររូង ឃុំស្រែថ្មី និង ថូ សាមែន ភូមិត្រពាំងអំបិល ឃុំប្រស្នឹប ស្រុករលាប្អៀរ, កសិដ្ឋាន យឺន ផានី ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យទីតាំងកសិដ្ឋានដែលបានធ្វើច្បាប់ចិញ្ចឹមសត្វស្របនឹងប្រកាស ៥៤៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម