ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក តូច ប៉ូច ប្រធានការិយល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល(គម្រោង "តេជោភូមិ១០០") នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកបណ្ឌិត ងួន គីមលី នាយកស្រាវជ្រាវនៃគម្រោង ដើម្បីពិភាក្សា និងជ្រើសរើសភូមិដែលមានសក្ដានុពល សម្រាប់ដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០ នៃគម្រោង "តេជោភូមិ១០០" ហើយកិច្ចប្រជុំមានការចូលរួមពីនាយករងរដ្ខបាលសាលាខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាយកទីចាត់ការអន្តរវិស័យ និងតំណាងមន្ទីរទេសចរណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ៩នាក់ស្រី ១នាក់។ គម្រោងតេជោភូមិ១០០ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម