ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៍ រួមមាន កងរាជអាវុធហត្ថស្រុក សឹករងស្រុក ប្រជាការពារ និងសមាជិកសមាគមន៍ព្រៃឈើស្ទឹងខ្សាច់ស បានចុះឃាត់គ្រឿងចក្រចំនួន ០៣គ្រឿង(អេសស្កាវ៉ាទ័រ) ដែលបានឈូសឆាយដីព្រៃគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅចំណុចខ្លុងរលើង ភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយគ្រឿងចក្រទាំង ០៣គ្រឿងនេះ ត្រូវបានទុកនៅកន្លែងដែលបានឈូសឆាយ និងមានការយាមកាមពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហគមន៍និងប្រជាការពារដើម្បីរងចាំជាងជួសជុលនៅថ្ងៃស្អែកដើម្បីយកទៅថែរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ ដើម្បីកសាងសំណុំរឿងទៅតាមផ្លូវច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម