ថ្ងៃពុធ ៥កើតខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក សុក ដារ៉ូ ប្រធានការិយាល័យប្រយុទ្ធប្រឆាំងជំងឺសត្វ សហការណ៍ជាមួយពេទ្យសត្វស្រុកកំពង់លែង បានចុះត្រួតពិនិត្យការចិញ្ចឹមគោ និងផ្សព្វផ្សាយពីវិធានការពារជម្ងឺអុតក្តាមនៅភូមិឯលិច ភូមិកណ្តាល និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យសុខភាព ការផ្តល់ចំណី -ផ្សព្វផ្សាយពីជម្ងឺឆ្លង និងវិធានការការពារជម្ងឺអុតក្តាម -ចុះណែនាំការរៀបចំទុកដាក់ចំបើង និងអនាម័យកន្លែងចិញ្ចឹម +លទ្ធផលសម្រេចគឺផ្សព្វផ្សាបាន៣ភូមិមានអ្នកចូលរួម ៥៥ គ្រួសារ ហើយមានចំនួនសត្វសរុប៤ ០៣៤ក្បាល សត្វឈឺសរុប ២ ៦៣៣ក្បាល ជាបាន ៩៣៨ នឹងកំពុងព្យាបាលបន្តសរុប ១ ៦៩៥ក្បាល ដោយភូមិឯលិចសត្វសរុប ១ ៦៥០ក្បាល ជាបាន ៣៥០ក្បាល -ភូមិកណ្តាលសត្វសរុប ១ ២៨៨ក្បាល ជាបាន ២៧៨ក្បាល និងភូមិធ្លក សត្វសរុប ១ ០៩៦ក្បាល ជាបាន ៣១០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម