ថ្ងៃពុធ ៥កើតខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ជួន និរ៉ាន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តី បានចុះពិនិត្យដំណាំស្រូវដែលលិចដោយសារទឹកជំនន់ និងទឹកទន្លេ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមពី លោកអភិបាលរងស្រុកកំពង់ត្រឡាច លោកប្រធាន អនុប្រធានការិយាល័យកសិកម្មស្រុក និងលោកមេភូមិ ក្រោយពេលជួបពិភាក្សានៅសាលាឃុំច្រេសរួចមក ក្រុមការងារបានចុះទៅតំបន់ដែររងគ្រោះដោយទឹកជំនន់ទន្លេ និងចុះដកស្រូវពិនិត្យឃើញថា ស្រូវស្ថិតនៅក្នុងដំណាកកាលសំណាប ដាំដុះប្រភេទពូជវៀតណាម ៥០ ៤០៤ រយះពេលលិចប្រមាណជា៣ទៅ៤ថ្ងៃ +លទ្ធផលតាមការពិនិត្យស្រូវស្ថិតនៅដំណាក់កាលប៉ះពាល់នៅឡើយទេ សម្រាប់ទំហំនៃការប៉ះពាល់មាន៖ -ភូមិច្រមុះជ្រូក(តំបន់កងមាស)ប្រមាណជា៣០.៥ហិកតា -ភូមិចក(តំបន់បឹងភក់)ប្រមាណជា១០ហិកតា ហើយស្ថានភាពទឹកនៅបន្តឡើងនៅឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម